ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីការបរទេសរុស្សីអះអាងថាដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែនកាន់ជិតនឹងរួចរាល់ហើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា វឌ្ឍនភាពសំខាន់ៗត្រូវបានធ្វើឡើងដើម្បីឈានទៅដល់ការដោះស្រាយសន្តិភាពនៅក្នុងជម្លោះអ៊ុយក្រែន។

ខណៈពេលដែលទីក្រុងមួស្គូបានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយជម្លោះ ទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដងដើម្បី កិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ ។

យោងតាមការបញ្ជាក់បន្ថែមដោយលោក ​​Ryabkov ថ្ងៃទី២៥ខែធ្នូបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការសន្តិភាព។ អ្នកការទូតជាន់ខ្ពស់រូបនេះបាននិយាយថា៖វាគឺជាពេលដែលយើងខិតជិត ជិតដល់ដំណោះស្រាយហើយ។

ខណៈពេលដែលលោកមិនបានរៀបរាប់លម្អិតអំពីអ្វីដែលជាព្រឹត្តិការណ៍ដ៏សំខាន់នោះអាចជាសកម្មភាពការទូតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លាក្នុងសប្តាហ៍នេះ។

គួរឲ្យដឹងដែរថាលោកKirill Dmitriev បេសកជនប្រធានាធិបតីរុស្ស៊ីដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកបានជួបជាមួយបេសកជនពិសេសសេតវិមាន Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Jared Kushner នៅ Miami កាលពីសប្តាហ៍មុន។

សេចក្តីព្រាងផែនការសន្តិភាពដែលបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំនោះ ត្រូវបានដាក់ជូនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃពុធ នេះបើយោងតាមវិមានក្រឹមឡាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top