សហគ្រិនឯកជនគឺជា “គ្នាឯង”៖ ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន
នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពីសេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជននិងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។
ស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ”ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Chint Groupពីសហគ្រាសតូចទៅជាក្រុមហ៊ុនយក្សនៃថាមពលឆ្លាតវៃសកល រហូតដល់ភាពជោគជ័យរបស់ក្រុមហ៊ុនLandSpaceក្នុងបច្ចេកវិទ្យាប្រមូលយករ៉ុក្កែមកវិញ ការផ្លាស់ប្តូរនៃសហគ្រាសឯកជនបានបង្ហាញពីកម្លាំងកំណើនរបស់ “គ្នាឯង”។
លោកXi Jinpingតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ក្នុងអំឡុងពេលធ្វើការនៅខេត្តហុកគាន លោកបានចុះត្រួតពិនិត្យការងារនៅទីក្រុងជីនជាំងចំនួន៧ដង ដោយសង្ខេបនិងផ្សព្វផ្សាយ “បទពិសោធន៍ជីនជាំង” ដែលបានធ្វើឱ្យទីក្រុងតូចនេះក្លាយទៅជាក្រុងផលិតសម្លៀកបំពាក់កីឡាសកល។នៅចំណុចសំខាន់ៗនៃសេដ្ឋកិច្ច លោកបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគ្រាសឯកជន២លើក ដើម្បីធ្វើឱ្យទំនុកចិត្តរបស់សហគ្រិនមានស្ថិរភាព និងដោះស្រាយបញ្ហារបស់ពួកគេ។ការអនុវត្តនៃ«ច្បាប់លើកកម្ពស់សេដ្ឋកិច្ចឯកជន»ឆ្នាំ២០២៥បានដាក់បញ្ចូល “គោលការណ៍ពីរដែលមិនងាករេ»ទៅក្នុងច្បាប់ ដើម្បីផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់សេដ្ឋកិច្ចឯកជន។
“គ្នាឯង”បានបង្ហាញពីទំនួលខុសត្រូវនិងការរួមរួស់ជាមួយគ្នា។សហគ្រាសឯកជនមិនត្រឹមតែជាតួអង្គទីផ្សារប៉ុណ្ណោះទេ ថែមទាំងជា “ដៃគូស្នូល”នៃការអភិវឌ្ឍជាតិផងដែរ៖ការច្នៃប្រឌិតថ្មី ដូចជាការទូទាត់តាមលេខកូដQRនិងអាគុយថាមពលថ្មី ហើយឱកាសការងាររាប់លានធានាបាននូវជីវភាពរស់នៅរបស់ប្រជាជន។សហគ្រាសឯកជនចិនដែលបានពង្រីកខ្លួនជាសកល ដូចជាក្រុមហ៊ុនBYDដែលសាងសង់រោងចក្រនៅប្រទេសប្រេស៊ីលនិងក្រុមហ៊ុនChint Groupដែលបម្រើប្រទេសរាប់រយបានក្លាយជាដៃគូអភិវឌ្ឍន៍សកលដោយ “ចែករំលែកបច្ចេកវិទ្យានិងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ី” ដែលបានភ្ជាប់គម្លាតអភិវឌ្ឍន៍រវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសរីកលូតលាស់។
ចាប់ពី “អ្នកចូលរួមខាងក្រៅ”រហូតដល់ “ដៃគូស្នូល” សហគ្រិនឯកជនដែលមានប្រាជ្ញាអាជីវកម្មបែបបូព៌ាបានអនុវត្តទំនួលខុសត្រូវខណៈពេលដែលចងចាំប្រភពនៃទ្រព្យសម្បត្តិរបស់ពួកគេ។បច្ចុប្បន្ន សហគ្រាសឯកជនជាង៥៨លានកំពុងផ្អែកលើគោលនយោបាយដែលមានអំណោយផល ដើម្បីសរសេរចម្លើយសហសម័យដែល “ភាពធូរធារជាមួយនឹងទំនួលខុសត្រូវនិងសុចរិតភាព”នៅក្នុងការកសាងទំនើបកម្មតាមបែបផែនចិន៕
