ការបើកទូលាយរបស់ចិនប្រកបដោយកម្រិតខ្ពស់ ផ្តល់កាលានុវត្តភាពទំនើបកម្មដល់ប្រទេសលោកខាងត្បូង
មុនពេលធ្វើកំណែទម្រង់និងការបើកទូលាយកាលពីឆ្នាំ១៩៧៨ ប្រទេសចិនបានប្រឈមមុខជាប់គាំងសេដ្ឋកិច្ច និងភាពអវិជ្ជមានផ្នែកបច្ចេកវិទ្យា ទេពកោសល្យ និងទីផ្សារ ។ កំណែទម្រង់របស់លោក តេង សៀវពីង បានព្យាយាមធ្វើទំនើបកម្មប្រទេសជាតិតាមរយៈគោលនយោបាយជាក់ស្តែង។ ការណ៍នេះបានផ្តល់អាទិភាពលើលទ្ធផលជាវិជ្ជមាន ជាជាងមនោគមវិជ្ជា ដោយផ្តោតលើទំនើបកម្មចំនួន ៥ រួមមាន កសិកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបភារូបនីយកម្មទីផ្សារ។ ការបើកចំហកម្រិតខ្ពស់របស់ចិន លើសពីការបើកទីផ្សារពាណិជ្ជកម្មបែបប្រពៃណី វារួមបញ្ចូលទាំងការកែលម្អស្ថាប័ន ការពង្រីកការចូលដំណើរការទីផ្សារ ការសម្របសម្រួលច្បាប់ជាមួយស្តង់ដារអន្តរជាតិ ការសហការផ្នែកនវានុវត្តន៍ និងការផ្លាស់ប្តូររវាងប្រជាជន។ សម្រាប់ប្រទេសនៅអាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងតំបន់ផ្សេងៗក្នុងពិភពលោកខាងត្បូង ដំណើរការនេះ គឺជាការបើកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍដែលមានបរិយាប័ន្ន ពិពិធកម្ម និងចីរភាព។

ចិនជាសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក និងជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំមួយ។ ការបើកចំហកម្រិតខ្ពស់ផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រទេសពិភពលោកខាងត្បូងតាមរយៈ ការកាត់បន្ថយពន្ធ ការសម្រួលនីតិវិធីគយ និងការកើនឡើងនៃតម្រូវការផលិតផលកសិកម្ម អាហារ ថាមពល និងទំនិញប្រើប្រាស់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ចិនផ្តល់ជាទីផ្សារមានស្ថិរភាព និងរយៈពេលវែង។ ការបើកចំហកម្រិតខ្ពស់ក៏ប្តូរទិសដៅវិនិយោគសកលផងដែរ។ សហគ្រាសចិនបានវិនិយោគក្នុងប្រទេសពិភពលោកខាងត្បូង តាមរយៈគម្រោងឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្ម ដែលជួយបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ដែលបន្តឆ្ពោះទៅរកសេដ្ឋកិច្ចទំនើបនីយកម្ម និងសមាហរណកម្មជាសកល។

ជាបទពិសោធន៍ជាក់ស្តែង ដំណើការជាបន្តរបស់ប្រទេសចិន ដើម្បីផ្លាស់ប្តូររាប់តាំងពី ចំណូលប្រជាជនជាមធ្យម ឱ្យទៅជាសេដ្ឋកិច្ចដែលមានចំណូលខ្ពស់ ដោយជំរុញនាវានុវត្តន៍សង្គម វប្បធម៌ និងប្រពៃណី។ ភាពប្រសើឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម ជំរុញសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរធុរកិច្ចបៃតង កែសម្រួលនូវអភិបាលកិច្ច ទាំងអស់នេះសុទ្ធសឹងតែជាយន្តការដើម្បីគាំទ្រដល់កំណើនប្រកបដោយកម្រិតខ្ពស់ ដល់ទៅប្រទេសលោកខាងត្បូង។ ប្រទេសចិន បានបន្តខិតខំធ្វើកិច្ចការយ៉ាងជិតស្និត ជាមួយអង្គការសហប្រជាជាតិ មូនិធិរូបិយវត្ថុអន្តរជាតិជាដើម និងពេលកន្លងទៅថ្មីនេះ ដៃគូរអភិវឌ្ឍន៍បានកត់សម្គាល់ពីតួនាទីរបស់ប្រទេសចិន ក្នុងការជម្រុញកំណើនសកល ជាពិសេសផែនការ ៥ ឆ្នាំ លើកទី១៥ របស់ប្រទេសចិន នឹងផ្តលនូវស្ថិរភាព និងសន្ទុះសម្រាប់ពិភពលោក។
សម្រាប់កន្លងមក ប្រទេសលោកខាងត្បូងមានឱកាសទទួលបានមូលធនពីប្រទេសចិន ដោយមានប្រទេសជាង ១៣០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្រោមក្របខណ្ឌ ខ្សែក្រវាត់និងផ្លូវ (BRI) រួមមាន មជ្ឍិមបូព៌ា មានទំហំទឹកប្រាក់ ៣៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ជាមួយការវិនិយោគ ប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញ។ ដោយឡែកប្រទេសលោកខាងត្បូងភាគច្រើន គម្រោងធំៗនៅប្រទេសកេនយ៉ា អេត្យូពី និហ្សេរីយ៉ា និងអេហ្ស៊ីប សុទ្ធសឹងតែជាងគម្រោងផ្លូវដែក កំពង់ផែ និងរោងចក្រថាមពល។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនៅអាហ្វ្រិកខាងកើត ប្រទេសកេនយ៉ា ក្រោយជួបប្រឈមបញ្ហាគម្លាតហេដ្ឋារចនាសម្ព័ន្ធ គម្លាតពិពិធកម្មបច្ចេកវិទ្យា និងពន្លឿនឧស្សាហូបនីយកម្ម ទេពកោសសល្យលើវិស័យកសិកម្ម និងពិពិធកម្មសេដ្ឋកិច្ច។ ជាការបើកទូលាយរបស់ប្រទេសចិន បានអនុញ្ញាតឱ្យប្រទេសកេនយ៉ា ធ្វើសមាហរណកម្មបានកាន់តែជ្រៅទៅលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ដើម្បីប្រែក្លាយឱ្យប្រទេសកេនយ៉ា មានការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ប្រទេសចិនបានចុះហត្ថលេខាជាច្រើន និងចូលរូមយ៉ាងសកម្មក្នុងក្របខណ្ឌតំបន់ ជាពិសេសកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដោយធ្វើសាមញ្ញកម្មនីតិវិធីគយ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេស យន្តការលើកទឹកចិត្តដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន និងថ្នាលពាណិជ្ជកម្មឌីជីថល និងផ្ទេរផលប្រយោជន៍ឱ្យដល់សហគ្រាស (SMEs) នៅតំបន់ ប្រទេសលោកខាងត្បូង ទៅដល់ដៃអ្នកប្រើប្រាស់ដោយផ្ទាល់។
វត្តមានរបស់ប្រទេសចិន ជាមួយសកលខាងត្បូង ឆ្លុះបញ្ចាំងពីការបន្តបរិវត្តន៍កម្មស្ថិតលើការពឹងផ្អែកដោយបើកចំហរជាកត្តាជម្រុញនៃសកលភារូបនីយកម្ម រំហូរមូលធន ភាពជាដៃគូរបច្ចេកវិទ្យា និងគម្រោងតភ្ជាប់។ ភាពបើកចំហរកម្រិតខ្ពស់របស់ប្រទេសចិន ផ្តល់ជូនប្រទេសលោកខាងត្បូងនូវផ្លូវឆ្ពោះទៅរកទំនើបកម្មរួមគ្នារវាងដើមទុន បច្ចេកវិទ្យា ទេពកោសសល្យ និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕
ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
