ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖ សន្តិភាព គឺជាការទទួលខុសត្រូវរួមគ្នា កសាងឡើង តាមរយៈការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរួមរស់ ដោយសុខដុមរមនា

យូណាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះរូបថត៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «ឆ្លៀតឱកាសបន្តិចក្រោយពីកិច្ចប្រជុំទ្វេភាគី ខ្ញុំនិងមិត្តបង ឯកឧត្តម Wang Yi បានមើលឈរមើលទេសភាពបឹង Fuxian ជាមួយគ្នា ។ ជើងមេឃដ៏ស្ងប់ស្ងាត់នេះ រំលឹកយើងថា សន្តិភាព គឺជាការទទួលខុសត្រូវរួមគ្នា កសាងឡើង តាមរយៈការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរួមរស់ ដោយសុខដុមរមនា»៕

To Top