ប្រធានចារកម្ម អ៊ុយក្រែន លើកឡើងថា ក្រុងគៀវ គួរចាប់ផ្តើមសន្ទនាគ្នា ជាមួយនឹងរុស្សីឡើងវិញ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Kirill Budanov ប្រមុខចារកម្មយោធាអ៊ុយក្រែន បាននិយាយថា ក្រុងគៀវ ត្រូវការពិភាក្សាគ្នាឡើងវិញ ជាមួយក្រុងមូស្គូ។
លោកបានបន្ថែមថា ការចរចាគឺមិនអាចជៀសបានឡើយ សម្រាប់ជម្លោះដែលកំពុងបន្ត រវាងប្រទេសទាំងពីរត្រូវបញ្ចប់។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Suspilne ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ មុនពេលកិច្ចប្រជុំរវាងលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន និងប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃអាទិត្យ។ អ្នកទាំងពីររៀបនឹងពិភាក្សាអំពីក្របខណ្ឌសន្តិភាពនេះ បើតាមមេដឹកនាំអ៊ុយក្រែន។
កាលពីដើមសប្តាហ៍នេះលោក Zelensky ក៏បានបង្ហាញពីផែនការ២០ចំណុច ដែលគាត់បានអះអាងថាទីក្រុងគៀវ បានពិភាក្សាជាមួយសហរដ្ឋអាមេរិកផងដែរ។
ទីក្រុងមូស្គូបានច្រានចោលសំណើរទាំងនោះថាខ្លួនមិនមែនជាអ្នកមិនចាប់ផ្តើមនោះទេ។ អនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov បាននិយាយកាលពីថ្ងៃសុក្រថា វាគឺ គឺភាពខុសគ្នាយ៉ាងខ្លាំងពីសំណើដែលបានពិភាក្សាដោយរុស្ស៊ី និងសហរដ្ឋអាមេរិក។
បន្ថែមពីនោះគាត់ក៏បាននិយាយផងដែរថា ទីក្រុងម៉ូស្គូបាន ត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅមុខជាមួយនឹង ដំណើរការសន្តិភាព៕
ប្រែសម្រួល៖ស៊ុនលី
