ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្រោមរណ្តៅរ៉ែមាសខុសច្បាប់នៅឃុំមេម៉ង់

មណ្ឌលគិរី៖ អធិការនគរបាលស្រុកកែវសីមាលោកហេង អ៊ួង បញ្ជាក់ថា មានជនរងគ្រោះម្នាក់ស្លាប់ នៅក្រោមរណ្តៅដី កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥។

ករណីនេះ មិនទាន់ត្រូវបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ ពីអាជ្ញាធរមូលដ្ឋាន តែបើផ្អែកនិងយោងតាមការបញ្ជាក់ពីលោកហេង អ៊ួង ថានៅចំណុចអូរតាំងឡាំង ស្ថិតនៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីប្រជាពលរដ្ឋលួចជីករណ្តៅយករ៉ែមាស ហើយចៃដន្យ បាក់ដីសង្កត់ពីលើបណ្តាលអោយស្លាប់មនុស្សម្នាក់។

ចំពោះព័ត៌មានបន្ថែមពីករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ នគរបាលនិងរាយការណ៍បន្ត ក្រោយជីកស្វែងរកសាកសពជនរងគ្រោះឃើញ៕

ដោយ៖ចាន់​ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top