ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន អញ្ជើញជួបសំណោះសំណាលជាមួយ​ លោក សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រគល់សម្ភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួន ​ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈ​កងទ័ព​ ព្រមទាំងជនភៀសសឹក

​​​កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង និងកលោក ញ៉ឹល សំបូរ ប្រធានមន្ទីរ ពាណិជ្ជកម្ម សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំវាលពន់។

ក្នុងពេលនោះដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​ទទួល​សម្តែងការគួរសមដោយក្តីរាក់ទាក់ និងសំណោះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរ ឯកឧត្តម សុខ ប៊ន​​​ ព្រមទាំងក្រុមគ្រួសារឲ្យមានសុខភាពល្អជា និរន្តរ៍​ផងដែរ។ជា​ស្មារតី​មនុស្សធម៌​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាន​ឧបត្ថម្ភ​ជាគ្រឿងឧប​ភោគ​បរិភោគ​មួយចំនួនដែលជាការចំណាយថវិការផ្ទាល់ខ្លួននិងបានពីការឧបត្ថម្ភ​គាំទ្រពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៏ គ្រប់ទិសទី​​ ទាំងក្នុងនិងក្រៅស្រុក​ដោយបានចូលរួមគ្នាក្នុងការចំណែក​​​ ជួយគ្នាក្នុងគ្រាលំបាកនេះផងដែរ តាមរយៈ​ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង​ ដើម្បី​យកទៅចាត់ចែងឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈ​កងទ័ព​ ព្រមទាំងជនភៀសសឹក ក្នុងមូលដ្ឋានថែមទៀតផង។

សម្ភារៈ​ទាំង​នោះ​រួមមាន៖អង្កចំនួន ១តោន​,ទឹកសុទ្ធចំនួន ៤០កេស,មីចំនួន ២០កេស,ទឹកក្រូច-ទឹកផ្លែឈើចំនួន ១០កេស,ទឹកត្រីចំនួន១០យួរ​ និងទឹកស៊ីអ៊ីវចំនួន ១០យួរផងទៀត។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន​ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង​​ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ៕

To Top