ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៧ ធ្នូ ដល់១២ថ្ងៃ២៩ ធ្នូនេះ ស្ថានការណ៍ជួរមុខ មានភាពស្ងប់ស្ងាត់
ភ្នំពេញ ៖ ក្រសួងការពារបានឲ្យដឹងថា បន្ទាប់ពីកម្ពុជា-ថៃបានឯកភាពគ្នា លើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ មានសភាពស្ងប់ស្ងាត់ ៕
