ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ បញ្ជាក់ថា អ៊ុយក្រែន​ បានស្នើផែនការសន្តិភាពខុសគ្នាខ្លាំង​ ដែលអាមេរិក​ និងរុស្ស៊ី​ កំពុងធ្វេី

មូស្គូ ៖ ផែនការដោះស្រាយវិបត្តិ​ ដែលអាចកើតមាន ដែលទីក្រុងគៀវត្រូវបានគេរាយការណ៍ថា ស្នើឡើងខុសគ្នាយ៉ាងខ្លាំងពីផែនការដែលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើនោះ។

ការដោះស្រាយជិតមកដល់ហើយ ប៉ុន្តែដំណើរការចរចា កំពុងត្រូវបានរារាំងដោយការកំណត់ថ្ងៃផុតកំណត់ និងការប៉ុនប៉ងបំផ្លាញវា នេះបើយោងតាមអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Ryabkov ស្តីពីកម្មវិធី “៦០នាទី”។

អ្នកការទូតរុស្ស៊ីបានកត់សម្គាល់ថា “ខ្ញុំជឿថាថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៥ នឹងនៅតែស្ថិតក្នុងការចងចាំ របស់យើងជាព្រឹត្តិការណ៍សំខាន់មួយ នៅពេលដែលយើងពិតជាខិតជិត ដំណោះស្រាយមួយ ប៉ុន្តែថាតើយើងអាចធ្វើការជំរុញចុងក្រោយ និងឈានដល់កិច្ចព្រមព្រៀងឬអត់ គឺអាស្រ័យលើឆន្ទៈនយោបាយរបស់ភាគីម្ខាងទៀត” ។

ដោយធ្វើអត្ថាធិប្បាយលើការ កត់សម្គាល់របស់លោក Matthew Whitaker តំណាងអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ អំពីការបញ្ចប់ជម្លោះក្នុងរយៈពេល​ ៩០ថ្ងៃ លោក Ryabkov បានឧ្យដឹងថា ការកំណត់ថ្ងៃផុតកំណត់ជាក់លាក់ មិនរួមចំណែកដល់ការដោះស្រាយ ដោយសន្តិវិធីនោះទេ។

លោក​បាន​លេីកឡេីងថា ការ​ទម្លាយ​ភាព​ទាល់ច្រក​មួយ​នៅ​ក្នុង​ការ​ចរចា​ត្រូវ​តែ​សម្រេច​បាន «ក្រោម​លក្ខខណ្ឌ​ដែល​ទីក្រុង​គៀវ និង​អ្នក​ឧបត្ថម្ភ​របស់​ខ្លួន ជាពិសេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​មិន​ផ្តោត​លើ​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ទ្វេដង​  ដើម្បី​បំផ្លាញ​វា»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top