ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រពីរគ្រឿង បុកគ្នានៅលើអាកាស នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក

បរទេស៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ, នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកដោយដកស្រង់សម្តីមន្ត្រីអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់អាមេរិក បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ Enstrom F-28A និង ឧទ្ធម្ភាគចក្រ Enstrom 280C បានបុកគ្នានៅកណ្តាលអាកាសក្បែរអាកាសយានដ្ឋានក្នុងទីក្រុងតូចមួយនៃ Hammonton ។

Fox29 Philadelphia បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមានរបួសធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិត។

នៅលើវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីឧបទ្ទវហេតុនោះ ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះចេញពីការគ្រប់គ្រងមុនពេលធ្លាក់៕

ប្រែប្រួលៈ ណៃ តុលា

To Top