តម្លៃប្រេងឡើងថ្លៃ ២% ខណៈវិនិយោគិនថ្លឹងថ្លែងការណ៍ ចរចាអ៊ុយក្រែនប្រឆាំង នឹងទស្សនវិស័យនៃការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១ ដុល្លារ នៅថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងការពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លើកិច្ចព្រមព្រៀងដែលអាចមានដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការរំខានការផ្គត់ផ្គង់ ប្រេងដែលមានសក្តានុពលនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent បានកើនឡើង 1,២២ដុល្លារ ឬ ២% ដល់ ៦១,៨៦ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ឡើង ១,២២ដុល្លារ ឬប្រហែល ២,២% នៅតម្លៃ ៥៧,៩៦ដុល្លារ ។
អ្នកវិភាគ IG លោក Axel Rudolph បាននិយាយថា “ទីផ្សារថាមពលបាន ផ្លាស់ប្តូរកាន់តែខ្ពស់ ដោយសារការអភិវឌ្ឍន៍ភូមិសាស្ត្រ នយោបាយផ្តល់ជំនួយដល់តម្លៃប្រេងឆៅ ដោយ Brent បានកើនឡើង ដោយសារការបន្តភាពតានតឹងនៅមជ្ឈិមបូព៌ាជាថ្មី និងការផ្លាស់ប្តូរការចរចាសន្តិភាពអ៊ុយក្រែន” ដោយលោកបន្ថែមថា ទីផ្សារអាចបង្កើនភាពប្រែប្រួលដល់ដើមឆ្នាំក្រោយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយ នៅថ្ងៃចន្ទថា ការវិវឌ្ឍន៍ដ៏សំខាន់ត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគី អាមេរិក លោក Donald Trump ហើយលោកបានយល់ព្រមថា ក្រុមរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់បញ្ហាដែលមានបំណង បញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រែសម្រួលៈ ណៃ តុលា
