ទីតាំងឆាកសម្តែងបន្ទាប់បន្សំ នៃកម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រកាស
ទីតាំងឆាកសម្តែងបន្ទាប់បន្សំ នៃកម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានប្រកាសនៅថ្ងៃទី ២៨ ខែធ្នូ ។ ឆាកសម្តែងដែលមានទីតាំងនៅក្រុងហាប៊ីន ខេត្តហីឡុងជាំង, ក្រុងយីវូ ខេត្តហ្សេជាំង, ក្រុងហឺហ្វី ខេត្តអានហ៊ុយ និងក្រុងយីប៊ីន ខេត្តស៊ីឈួន នឹងរួមជាមួយឆាកសម្តែងសំខាន់នៅទីក្រុងប៉េកាំង ដើម្បីបង្កើតឆាកសម្តែង ដ៏អស្ចារ្យដែលបង្ហាញពីខ្លឹមសារវប្បធម៌ និង ទំនៀមទម្លាប់ប្រជាប្រិយ ដោយបញ្ចូលលក្ខណៈពិសេសនៃយុគសម័យ និងភាពទាក់ទាញដ៏ប្លែកពិសេស ទៅក្នុងកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» ។

លោក Zhang Guofei អ្នកទទួលខុសត្រូវ មជ្ឈមណ្ឌលកម្មវិធីវប្បធម៌និងសិល្បៈនៃ CMG បានថ្លែងថា ក្នុងនាមជានិមិត្តរូបវប្បធម៌ ដ៏សំខាន់សម្រាប់ជនជាតិចិនទូទាំងពិភពលោក អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»គឺជាស្ពាន សម្រាប់តភ្ជាប់តំបន់នានា និងបង្រួបបង្រួមមនោសញ្ចេតនាស្នេហាជាតិ។ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦» នៃ CMG មានគោលបំណងបង្ហាញពីសម្រស់វប្បធម៌ និងការអភិវឌ្ឍនៃតំបន់នានាតាមរយៈការរចនា ដែលរួមបញ្ចូលគ្នានូវឆាកសម្តែងសំខាន់និងឆាកសម្តែងបន្ទាប់បន្សំ សំដៅបង្ហាញពីសន្ទុះដែលមិនអាចបញ្ឈប់ បានក្នុងយុគសម័យថ្មីនិងដំណើរថ្មី៕

