ក្រសួងការបរទេសចិន៖ រាល់ទង្វើដែលមានចេតនាអាក្រក់ ណាមួយដែលបង្កហេតុ និងបំពានខ្សែបន្ទាត់ក្រហម ក្នុងបញ្ហាតៃវ៉ាន់ នឹងត្រូវតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់ភាគីចិនជាក់ជាមិនខាន
ចាប់ពីថ្ងៃទី ២៩ ខែធ្នូតទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងសមយុទ្ធឈ្មោះ « បេសកកម្មយុត្តិធម៌ -2025»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ២៩ ខែធ្នូ ថា សមយុទ្ធពាក់ព័ន្ធរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការព្រមានដ៏ម៉ឺងម៉ាត់ចំពោះពួកអបគមន៍និយមដែលប៉ុនប៉ងចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» ដែលព្យាយាម « ពឹងផ្អែកលើសព្វាវុធបរទេសដើម្បីបំបែកបំបាក់ជាតិ » សមយុទ្ធនេះជាប្រតិបត្តិការដ៏ចាំបាច់ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសជាតិ។

«បញ្ហាតៃវ៉ាន់ជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។» លោក Lin Jian បានថ្លែងថា ឆន្ទៈគាំពារអធិបតេយ្យភាព សន្តិសុខជាតិនិងបូរណភាពទឹកដីរបស់ភាគីចិនគឺមុតមាំមិនងាករេ។ រាល់ទង្វើដែលមានចេតនាអាក្រក់ណាមួយដែលបង្កហេតុនិងរំលោភបំពានខ្សែបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់នឹងត្រូវតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់ភាគីចិនជាក់ជាមិនខាន។ រាល់ការប៉ុនប៉ងដ៏អាក្រក់ណាមួយដែលចង់បិទខ្ទប់និងរារាំងមិនឱ្យចិនសម្រេចការបង្រួបបង្រួមជាតិក៏នឹងត្រូវបរាជ័យជាមិនខាន៕
