ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី កាន់កាប់បានទីក្រុង Kupyansk និងបន្ដវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធយោធា អ៊ុយក្រែន

មូស្គូ៖​ កងទ័ពរុស្ស៊ី កាន់កាប់ការគ្រប់គ្រង ទីក្រុងយុទ្ធសាស្ត្រ Kupyansk ក្នុងតំបន់ Kharkiv និងបានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយលើគោលដៅ ទាក់ទងនឹងយោធាអ៊ុយក្រែន ពេញមួយយប់ នេះបើយោងតាមការចុះ ផ្សាយរបស់ទីក្រុងមូស្គូ។

ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់នេះត្រូវបានធ្វើឡើង «ជាការឆ្លើយតបទៅនឹងការ វាយប្រហារភេរវកម្ម​ ដែលធ្វើឡើងដោយរបបគៀវ ប្រឆាំងនឹងកន្លែងស៊ីវិលនៅលើទឹកដីរុស្ស៊ី»។

កងកម្លាំងរុស្ស៊ីបានប្រើប្រាស់អាវុធ​ ដែលមានភាពជាក់លាក់ខ្ពស់ រយៈចម្ងាយឆ្ងាយពីវេទិកាដីគោក អាកាស និងសមុទ្រ រួមទាំងមីស៊ីល Kinzhal ដែលមានល្បឿន លឿនជាងសំឡេង ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ថាមពលដែលគាំទ្រដល់ប្រតិបត្តិការយោធាអ៊ុយក្រែន និងឧស្សាហកម្មការពារជាតិ។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ការវាយប្រហារនេះសម្រេច បាននូវគោលបំណងរបស់ខ្លួន ដោយគោលដៅ​ ដែលបានកំណត់ទាំងអស់ត្រូវបានវាយ ប្រហារដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរ Kupyansk នៅតែស្ថិតនៅក្រោម ការគ្រប់គ្រង របស់កងទ័ពរុស្ស៊ី បន្ទាប់ពីពួកគេបាន វាយបកអ៊ុយក្រែន ចំនួន​ ៥លើកក្នុងរយៈពេលពីរ ថ្ងៃកន្លងមក នេះបើយោងតាមលោក Ivan Bigma អ្នកនាំពាក្យនៃក្រុមកងកម្លាំង ខាងលិចរបស់រុស្ស៊ី៕

To Top