ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៦.៩២៦នាក់ ក្នុងនោះស្ត្រី ៣១១.៥៩៩នាក់ និងកុមារ ១៨៧.៥៩៧នាក់។

នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ។

បេីតាមសេចក្ដីប្រកាសដដែល, គិតចាប់ពីម៉ោង ១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

To Top