ព័ត៌មានអន្តរជាតិ

លោក Trump និងលោក Putin សន្ទនាគ្នា ប្រកបដោយភាពវិជ្ជមាន លើបញ្ហារបស់អ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសេតវិមាន បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទាក់ទងនឹងជម្លោះអ៊ុយក្រែន ។

លេខាធិការសារព័ត៌មាន របស់សេតវិមាន លោកស្រី Karoline Leavitt បានប្រកាសថា ការសន្ទនានេះបានកើតឡើង នៅក្នុងការបង្ហោះខ្លីមួយនៅលើ X កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា ការហៅទូរស័ព្ទនេះគឺ មានភាពវិជ្ជមានបំផុត ។

ដោយឡែកជំនួយការគោលនយោបាយ ការបរទេស របស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយក្នុងអំឡុងការ ហៅទូរស័ព្ទថា លោក Putin បានប្រាប់លោក Trump ថា សកម្មភាពភេរវករ ដែលមិនប្រុងប្រយ័ត្ននាពេលថ្មីៗនេះ ដោយកងកម្លាំង អ៊ុយក្រែន គឺនឹងមិនមែនកើតឡើង ដោយគ្មានផលវិបាកនោះទេ ប៉ុន្តែវានឹងទទួលបានការឆ្លើយតបដ៏ធ្ងន់ធ្ងរបំផុត ។

ទីក្រុងមូស្គូបានលាតត្រដាង កាលពីយប់ថ្ងៃចន្ទថា យោធាអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze រយៈចម្ងាយឆ្ងាយចំនួន៩១គ្រឿងពេញមួយយប់នៅឯគេហដ្ឋាន របស់លោកPutin ក្នុងតំបន់ Novgorod ។

យោងតាមលោក Ushakov លោក Trumpមានការភ្ញាក់ផ្អើល ចំពោះរបាយការណ៍នេះ ព្រមទាំងបង្ហាញ ការខឹងសម្បារយ៉ាងខ្លាំង ។ គាត់បាននិយាយថា គាត់មិនអាចសូម្បីតែស្រមៃ ពីសកម្មភាពឆ្កួតៗបែបនេះនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top