ព័ត៌មានជាតិ

វីតាល់ផ្ដល់ “ជំនួយបន្ទាន់” ជាទឹកពិសាចំនួន ១០,០០០កេស និងសម្ភារចាំបាច់ ជាបន្តបន្ទាប់ ដល់គ្រួសារភៀសសឹក កងទ័ពអាវស និងកងទ័ពជួរមុខ

ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃដំបូង នៃជម្លោះព្រំដែនមកម្ល៉េះ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល ផ្តួចផ្តើមនូវគម្រោង “ជំនួយបន្ទាន់ពីវីតាល់” ដោយបានឧបត្ថម្ភទឹកពិសា ចំនួន១០,០០០កេស និងចុះចែកជំនួយ ដោយផ្ទាល់ នូវសម្ភារចាំបាច់ រាប់ពាន់កញ្ចប់ ដល់គ្រួសារភៀសសឹក ក្រុមគ្រូពេទ្យ និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង កាលពីពេលថ្មីៗនេះ ។ ​សកម្មភាព នៃគម្រោងនេះ បានសបញ្ជាក់ ឱ្យឃើញពីស្មារតី រួបរួមគ្នា “ខ្មែរតែមួយ” ដែលជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងការចូលរួមរបស់ក្រុមហ៊ុនជាតិ សម្រាប់ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ នៅ​ក្នុង​ស្ថាន​ភាព​ ដ៏​តានតឹងមួយ​នេះ​។

សកម្មភាពនេះពិតជាគួរឱ្យគោរព និងកោតសរសើរយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតផលជាតិមួយនេះ មិននៅស្ងៀម ចូលរួមជួយឈរកាន់តែកៀក ជាមួយគ្រួសារភៀសសឹក ក្រុមគ្រូពេទ្យ និងកងទ័ពជួរមុខ ។ ជាក់ស្តែងកាលពីថ្ងៃទី១៣​ ធ្នូ កន្លងទៅនេះ ថ្នាក់ដឹកនាំវីតាល់ បាននាំយកជំនួយបន្ទាន់ចុះទៅដោយផ្ទាល់ ចែកជូនទារក និងកុមារភៀសសឹក នៅជំរុំក្នុងខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ។ ក្នុងកញ្ចប់ជំនួយបន្ទាន់របស់វីតាល់សម្រាប់ចែកជូនទារក និងកុមារភៀសសឹករួមសម្ភារចាំបាច់ជាច្រើនរួមមាន កន្សែងពោះគោធំ ខោទឹកនោម សាប៊ូកក់សក់-ដុសខ្លួន ដបទឹកដោះគោ ឈុតខោអាវទារក ប្រេងខ្យល់ ថ្នាំសង្កូវ អាហារចាំបាច់ តុក្កតា សៀវភៅផាត់ពណ៌ នំចំនីកុមារ និងវីតាល់ចំណុះ ១៥០០លីត្រផងដែរ។

មិនត្រឹមតែយកជំនួយ ទៅដោយផ្ទាល់នៅជំរុំភៀសសឹកនោះទេ ក្រោយមកទៀត ថ្ងៃទី១៨ ធ្នូ វីតាល់ បានបន្តជំនួយ បន្ទាន់ទឹកពិសា ចំនួន ១០,០០០កេស សម្រាប់ជូនទៅដល់វីរកងទ័ពជួរមុខ ដ៏អង់អាចក្លាហាន និងជនភៀសសឹក ជាច្រើនគ្រួសារបន្ថែមទៀត តាមរយៈមូលនិធិជាច្រើន ដែលដឹកនាំដោយអ្នកបង្កើតមាតិកាល្បីៗ ក្នុងបណ្តាញសង្គម។ មូលនិធិទាំងនោះរួមមានដូចជា មូលនិធិ EatMore ចំនួន ៣០០០កេស, មូលនិធិលោក ពាក់មី ចំនួន ១០០០កេស, មូលនិធិវិមាន៧មករា ចំនួន ១០០០កេស, មូលនិធិ គិតជាមួយប៉េងអាន ចំនួន ១០០០កេស មូលនិធិ លោកប៉ីប៉ីឌី ចំនួន ១០០០កេស, មូលនិធិ លោក តាំង គីមឡេង ចំនួន ១០០០កេស, មូលនិធិ អ្នកនាងទីនីន ចំនួន ៥០០កេស, មូលនិធិ លោក រិន សុក្រិត ចំនួន ៥០០កេស, មូលនិធិ អ្នកស្រី ផន សុផារី ចំនួន ៥០០កេស, មូលនិធិ អ្នកស្រី យូរ៉ា ចំនួន ៥០០កេស, និងមូលនិធិ អ្នកស្រី យាយសួយ ចំនួន ៥០០កេសផងដែរ​ ដើម្បីចូលរួមជួយសម្រាលការលំបាក និងបន្តផ្តល់កំលាំងចិត្ត ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាវីរកងទ័ពជួរមុខកម្ពុជា ។ បន្តបន្ទាប់ទៀតថ្ងៃទី ២២ ធ្នូ វីតាល់បានយកចិត្តទុកដាក់ខ្ពស់ ដល់ក្រុមគ្រូពេទ្យឈរជើង នៅមូលដ្ឋាន ដោយវីតាល់បាននាំយកស្បៀង ចាំបាច់រួមមានទឹក ពិសាវីតាល់ និងមីជាតិ សរុបប្រមាណ ២០០០កេស ទៅជូនដោយផ្ទាល់ តាមរយៈមន្ទីរសុខាភិបាលខេត្ត ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់។

គួរបញ្ជាក់ផងដែរថា លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាវីតាល់ ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០០,០០០ដុល្លារ (៥០ម៉ឺនដុល្លារ) និង ថ្នាំសង្កូវជាច្រើន ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកជួយប្រើប្រាស់ ក្នុងការរៀបចំទំនុកបម្រុងស្បៀងអាហារចាំបាច់ និងចូលរួមលើកទឹកចិត្ត ដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំនៅសមរភូមិ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា វីតាល់ ជាផលិតផល នៃក្រុមហ៊ុន វ័ន ម៉រ តែងតែចូលរួមយកចិត្តដាក់លើកិច្ចការងារសង្គម និងសកម្មភាពសប្បុរសធម៌-មនុស្សធម៌នានា ។ ដរាបណាប្រទេសជាតិ និងប្រជាជននៅតែត្រូវការជំនួយ នោះវត្តមាន វីតាល់ រមែងតែងតែនៅក្បែរជាមួយប្រជាជាតិនេះជានិច្ច ។ សកម្មភាពទាំងនេះក៏កើតឡើង បានដោយសារ វីតាល់មានមូលនិធិ ២៥រៀលដែលជាមូលនិធិកើតចេញ ពីការចូលរួមដោយផ្ទាល់របស់អ្នកប្រើប្រាស់ រាល់ពេលអតិថិជនជាវវីតាល់ ១ដប នោះអតិថិជនបានចូលរួមចំណែកផ្ដល់ ២៥រៀល ជាមូលធនយកទៅប្រើប្រាស់លើគ្រប់ការងារសង្គមរបស់វីតាល់។ ឆ្លៀតក្នុងឱកាសនេះដែរ វីតាល់សូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពរបស់យើង និងប្រជាពលរដ្ឋកម្ពុជាឱ្យមានសុខសុវត្ថិភាព និងឆ្លងផុតនូវដំណាក់កាលមួយនេះ ៕ យើងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំ លើរាជរដ្ឋាភិបាលថា មាតុភូមិកម្ពុជា នៃយើងនឹងវិលត្រឡប់មកាន់ស្ថេរភាព និងសន្តិភាពនាពេលដ៏ខ្លីខាងមុខនេះ ។ «វីតាល់មោទនភាព ផលិតផលជាតិ»

To Top