លោក ដូណាល់ ត្រាំ គំរាមប្តឹងលោក Powell ជុំវិញការជួសជុលទីស្នាក់ការកណ្តាល របស់ធនាគារកណ្ដាលអាមេរិក
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្តឹងលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិកម្តងទៀត ជុំវិញការជួសជុលទីស្នាក់ការកណ្តាលរបស់ខ្លួន។ លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋ Florida ថា “យើងកំពុងគិតអំពីការប្តឹងលោក Powell ពីបទអសមត្ថភាពរបស់លោក”។
លោក ត្រាំ បានឲ្យដឹងថា គម្រោងជួសជុលនៅទីស្នាក់ការកណ្តាលរបស់ធនាគារកណ្តាលនៅទីក្រុង Washington, D.C. គឺជា “អសមត្ថភាពទាំងស្រុងប្រឆាំងនឹងលោក Powell” ដោយបន្ថែមថា “បុរសនោះគ្រាន់តែអសមត្ថភាព។ គ្មានអ្វីដែលអ្នកអាចធ្វើអំពីវាបាននោះទេ”។ លោក ត្រាំ ពីមុនបានគំរាមប្តឹងលោក Powell ក្នុងខែសីហា។ ធនាគារកណ្ដាលអាមេរិក បានបង្ហោះការពន្យល់នៅលើគេហទំព័ររបស់ខ្លួនលើមូលដ្ឋាននៃការចំណាយលើសកម្រិតនៅក្នុងគម្រោងនេះ។
លោក ដូណាល់ ត្រាំ បានលើកឡើងថា “លោកគួរតែលាលែងពីតំណែង។ វានឹងជាការពេញចិត្តដល់ប្រទេសជាតិ… ខ្ញុំចង់បណ្តេញលោកចេញ”។ លោកបានបន្ថែមថា លោកនឹងប្រកាសពីការតែងតាំងលោកសម្រាប់ប្រធានធនាគារកណ្ដាលអាមេរិក បន្ទាប់នៅពេលណាមួយនៅក្នុងខែមករា ដែលអាណត្តិដឹកនាំរបស់លោក Powell នឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា
