ទិន្នផលឧស្សាហកម្ម របស់ប្រទេសថៃ ធ្លាក់ចុះនៅក្នុងខែវិច្ឆិកា
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសថៃ បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ដោយសារការ ផលិតប្រេងឥន្ធនៈទាប និងរូបិយប័ណ្ណបាត កើនឡើងយ៉ាងខ្លាំង។ យោងតាមក្រសួងឧស្សាហកម្ម សន្ទស្សន៍ផលិតកម្ម ផលិតកម្ម (MPI) របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ៤.២៤ ភាគរយកាលពីខែមុន បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោក Supakit Boonsiri អគ្គនាយកការិយាល័យ សេដ្ឋកិច្ចឧស្សាហកម្ម របស់ក្រសួងបានឲ្យដឹងថា ការធ្លាក់ចុះនេះភាគច្រើន បណ្តាលមកពីការថែទាំរោងចក្រចម្រាញ់ប្រេងឡើងវិញ ខណៈដែលការឡើងថ្លៃ ប្រាក់បាតបានរារាំងដល់ការប្រកួតប្រជែង នាំចេញដោយការដំឡើងថ្លៃនៅបរទេស។
លោក Supakit បានប្រាប់សន្និសីទ សារព័ត៌មានមួយថា ទោះបីជាយ៉ាងនេះក្តី កត្តាគាំទ្រសំខាន់ៗគឺការកើនឡើង ជាបន្តបន្ទាប់នៃការផលិតរថយន្ត ខណៈដែលក្រុមហ៊ុនផលិត ត្រូវផលិតរថយន្តអគ្គិសនី ដើម្បីទូទាត់សងសម្រាប់ ការនាំចូលពីមុន និងវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ៕
ប្រែសម្រួល ឈូក បូរ៉ា
