ព័ត៌មានជាតិ

វីរកងទ័ព ១៨នាក់ បានធ្វើដំណើរចាកចេញ ពីព្រលានយន្តហោះបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ

បាត់ដំបង ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ព ១៨នាក់ បានធ្វើដំណើរចាកចេញ ពីព្រលានយន្តហោះបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញហើយ។

សូមរំលឹកថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។

ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕

To Top