ព័ត៌មានជាតិ

ជនភៀសសឹកជាង១ពាន់នាក់ទៀត បានត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង១រសៀលថ្ងៃ៣១ ធ្នូនេះ មានជនភៀសសឹកចំនួន១.២៣២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមខេត្តដែលមានជនភៀសសឹកស្នាក់នៅនោះ គឺខេត្តកោះកុង ពុំមានជនភៀស សឹកបន្តស្នាក់នៅក្នុងជំរំសុវត្ថិភាពទៀតទេ ។
ដូច្នេះក្នុងចំណោម ជនភៀសសឹក​​ជាង៦៣ម៉ឺននាក់ ធ្វើឲ្យជនភៀសសឹកនៅសល់សរុបចំនួន ៥៧៣.១៥១នាក់ ក្នុងនោះស្ត្រី ២៩៩.៦៤៨នាក់ និងកុមារ១៨០.០៩៩នាក់ ៕

To Top