ដានជើងរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងឆ្នាំ២០២៥
ឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយនៃផែនការ ប្រាំឆ្នាំលើកទី១៤ និងជាឆ្នាំសម្រាប់ រៀបចំផែនការ ប្រាំឆ្នាំលើកទី១៥ ហើយក៏ជាឆ្នាំដ៏សំខាន់មួយ សម្រាប់ការធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅ និងជំរុញឱ្យការធ្វើទំនើបកម្មតាមបែបផែនចិន វិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព។
ក្នុងឆ្នាំនេះ លោកXi Jinpingតែងគិតគូដល់ប្រជាជន និងការអភិវឌ្ឍជាតិជានិច្ច លោកបានធ្វើដំណើរចុះត្រួតពិនិត្យការងារ នៅតំបន់នានានៃប្រទេសចិន ។
ពិធីដង្ហែក្បួនព្យុហយាត្រាដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីស បានបើកធ្វើនៅទីលានធានអានមិន ក្រុងប៉េកាំង កាលពីថ្ងៃទី ៣ ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ” និន្នាការនៃការស្តារភាពរុងរឿង របស់ប្រទេសជាតិឡើងវិញ គឺមិនអាចរារាំងបាន ! ។”
ខណៈពេលខួបទី ៦០ នៃការបង្កើតភូមិភាគស្វយ័ត Xizang និងខួបទី ៧០ នៃការបង្កើតភូមិភាគ ស្វយ័តស៊ីនជាំង លោក Xi Jinping បានដឹកនាំគណៈប្រតិភូ មជ្ឈិមចូលរួមពិធីអបអរសាទរ ដែលបានតម្រង់ទិស សម្រាប់ការពង្រឹងស្មារតីសហគមន៍របស់ប្រជាជាតិចិន និងជំរុញការអភិវឌ្ឍការងារជនជាតិរបស់បក្សប្រកប ដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី។
កិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០បានពិភាក្សា និងអនុម័ត «សំណើរបស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការកំណត់ផែនការប្រាំឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។ ឯកសារសំណើរនេះបានបញ្ចប់ ក្រោមការដឹកនាំ និងការណែនាំដោយផ្ទាល់របស់លោក Xi Jinping ដែលជាផែនការគោលសម្រាប់ដំណើរថ្មីរយៈពេល ៥ ឆ្នាំ ។
នៅឆ្នាំ២០២៦ ប្រជាជនចិននឹងរួបរួមគ្នាកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវឌ្ឍនភាពជាបន្តបន្ទាប់ ធ្វើឱ្យប្លង់ដ៏អស្ចារ្យនេះក្លាយជាការពិតជាបណ្តើរៗ ៕
