ប្រមុខរដ្ឋចិន និងរុស្ស៊ី ផ្ញើសារលិខិត ជូនពរឆ្នាំថ្មី ឆ្នាំសកល ទៅវិញទៅមក
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Putin ប្រធានាធិបតីរុស្ស៊ី បានផ្ញើសារលិខិតជូនពរ ឆ្នាំថ្មីឆ្នាំសកល ទៅវិញទៅមក ។
លោក Xi Jinping បានសម្តែងការជូនពរដ៏ល្អបវរ ចំពោះប្រជាជនរុស្ស៊ី ។ លោកថ្លែងថា ឆ្នាំ ២០២៥ ចិននិងរុស្ស៊ីបានរៀបចំពិធីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រឆាំងហ្វាស៊ីស ពិភពលោកយ៉ាងឱឡារិក បានរួមគ្នាបញ្ចូនសំឡេងយុគសម័យស្តីពីសន្តិភាពត្រូវតែឈ្នះ យុត្តិធម៌ត្រូវតែឈ្នះ ប្រជាជនត្រូវតែឈ្នះ ។ ប្រទេសចិននិងរុស្ស៊ី បានគាំទ្រគ្នាក្នុងក្របខណ្ឌពហុភាគីនិយម ដូចជាអង្គការសហប្រជាជាតិជាដើម និងបានរួមចំណែក ដល់ការកែលម្អអភិបាលកិច្ច សកល តាមរយៈកំណែទម្រង់ ។ ខ្ញុំមានឆន្ទៈបន្តធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីរួមគ្នាដឹកនាំទំនាក់ទំនង ចិន-រុស្ស៊ី ក្នុងយុគសម័យថ្មី ឱ្យទទួលបានផ្លែផ្កាថ្មីដោយឥតឈប់ឈរ ។
លោក Putin បានសម្តែងការជូនពរ ចំពោះប្រជាជនចិនឱ្យមានភាពសុខសាន្ត និងសុភមង្គល ។ លោកបានថ្លែងថា ទំនាក់ទំនងភាពជាដៃគូ សម្របសម្រួលជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ីនិងចិនបានរក្សានិន្នាការអភិវឌ្ឍដ៏ល្អប្រសើរ និងទទួលបានផ្លែផ្កាយ៉ាងច្រើន ។ ខ្ញុំមានឆន្ទៈបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោកប្រធានរដ្ឋចិន Xi Jinping ។
ថ្ងៃដដែល នាយករដ្ឋមន្ត្រីចិននិងនាយករដ្ឋមន្ត្រីរុស្ស៊ីក៏បានផ្ញើលិខិតជូនពរឆ្នាំថ្មីឆ្នាំសកលទៅវិញទៅមកផងដែរ៕
