ទស្សនាវដ្ដី Qiushi ចុះផ្សាយអត្ថបទ សំខាន់ របស់លោក Xi Jinping ក្រោមចំណងជើងថា «រៀនសូត្រនិងអនុវត្តឱ្យបានល្អ នូវស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិនអាណត្តិទី ២០ »
ទស្សនាវដ្តី Qiushi ដែលនឹងចេញផ្សាយ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ក្រោមចំណងជើងថា « រៀនសូត្រ និងអនុវត្តឱ្យបានល្អនូវស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ »។
អត្ថបទបានគូសបញ្ជាក់ថា ក្នុងដំណើរការសម្រេច បាននូវសង្គមនិយមទំនើបជាមូលដ្ឋានក្នុងអំឡុងពេល « ផែនការជាតិ ៥ ឆ្នាំទី ១៥ » ជាខណៈពេលដ៏សំខាន់ សម្រាប់បន្តវេន បុព្វហេតុចាស់ និងត្រួសត្រាយបុព្វហេតុថ្មី។ សំណើអំពីផែនការជាតិ ៥ ឆ្នាំទី ១៥ បានកំណត់ពីភារកិច្ចជាយុទ្ធសាស្ត្រ ដែលដើរតួនាទីដឹកនាំ ជំរុញ និងគាំទ្រ ចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន យើងត្រូវអនុវត្តយ៉ាងជាក់លាក់ ។ ប្រទេសចិនកំពុងស្ថិតនៅដំណាក់កាលដែលមានទាំង ឱកាសជាយុទ្ធសាស្ត្រនិងការសាកល្បងពីហានិភ័យ ហើយកត្តាមិនប្រាកដប្រជា និងពិបាកប៉ាន់ប្រមាណបានកើនឡើង ដូច្នេះចាំបាច់ ត្រូវប្រមូលផ្តុំកម្លាំង ផ្តោតលើការងារសំខាន់របស់ខ្លួន ការដឹកនាំរបស់បក្ស ត្រូវអនុវត្តក្នុងដំណើរការ ទាំងមូល នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ។ ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយមុតមាំមិនងាករេ ។ លើសពីនេះទៀត ចាំបាច់ត្រូវបន្តគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ ព្រោះការគ្រប់គ្រងបក្ស កាន់តែមានប្រសិទ្ធភាព នោះការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច នឹងទទួលបានការធានារ៉ាប់រង កាន់តែរឹងមាំ៕
