ព័ត៌មានជាតិ

ក្រុមការងារមូលនិធិសាលាដូង នាំយកជំនួយទៅជូនសាលាខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៥ លោកអ៊ូក វណ្ណដេ ដែលជាប្រធានក្រុមនៃក្រុមការងារមូលនិធិសាលាដូងបាននាំយក អង្ករចំនួន៣ តោន មីជាតិចំនួន៥០កេះ ទឹកសុទ្ធវីតាល់ចំនួន៥០កេះ ដើម្បីយកទៅជូនដល់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីចាត់ចែងតាមបណ្ដាជំុរំចំនួន ១០៩ ជំរុំដែលស្ថិតនៅក្នុងខេត្តសៀមរាប។ ជំនួយទាំងនេះគឺជាការអបអរសាទរនៅថ្ងៃឆ្លងឆ្នាំ និងអបអរដល់វីរៈកងទ័ពទាំង ១៨ រូបបានវិលមកទឹកដីកម្ពុជាវិញដោយសុវត្ថិភាព។

ជាពិសេសជំនួយដែលបានផ្ដល់ជូនទៅដល់សាលាខេត្តសៀមរាប គឺមានចំនួន3 ក្រុមធំៗ ដើម្បីចូលរួម ដោយក្រុមអេ ដឹកនាំដោយ លោកអ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូង ក្រុមប៊ីជាតំណាងដោយ លោក អ៊ុយ សុធុន ភ្នាក់ងារព័ត៌មានដើមអម្ពិល នឹងក្រុមស៊ីតំណាងដោយ លោកឈន គុចស៊ាក់ ប្រចាំខេត្តសៀមរាប។

ជាចុងក្រោយ លោកស៊ុន ចំណាន នាយករងរដ្ឋបាលខេត្ត សៀមរាប បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារមូលនិធិសាលាដូង សម្រាប់ជំនួយដែលបានផ្ដល់ជូនសាលាខេត្តសៀមរាប ក្នុងស្មារតីខ្មែរជួយខ្មែរនៅក្នុងគ្រានេះដើម្បីចូលរួមជាមួយសង្គមនិងប្រទេសជាតិ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top