លោកស្រីសុខា គងពិសី គីមរិទ្ធី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កុមារ ទារក និងប្រជាពលរដ្ឋភៀសសឹក
ព្រះវិហារ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រីសុខា គងពិសី គីមរិទ្ធី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន នំ ខោទឹកនោម ម្សៅទឹកដោះគោ ដបទឹកដោះគោ កន្សែងសើម មុង ខ្នើយ ភួយទារក ទឹកដោះគោ នំ និងសម្ភារសិក្សា ចែកជូនដល់កុមារ ទារក និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត និងវត្តពើងអង្កាម ក្នុងខេត្តព្រះវិហារ។

ជាពិសេស នៅក្នុងឱកាសនោះ លោកស្រីបានសម្តែងនូវក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះ ការវិលត្រឡប់មកវិញរបស់វីរកងទ័ពកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកន្លងមក ហើយឥឡូវនេះបានវិលត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

លោកស្រីបានមានប្រសាសន៍សំណេះសំណាលថា ការវិលត្រឡប់របស់វីរកងទ័ពនាពេលនេះ គឺជាការផ្តល់ភាពកក់ក្តៅយ៉ាងធំធេងដល់ក្រុមគ្រួសារ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំពារពលរដ្ឋ ព្រមទាំងយុទ្ធជននៅគ្រប់កាលៈទេសៈ៕



ដោយ៖ សួន ពីសិត អ្នករាយការយ៏ដើមអម្ពិល|ខេត្តព្រះវិហារ
