ទូតចិន៖ គ្មានការលំបាកណា ដែលអាចរារាំងជំហានរបស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព
ភ្នំពេញ៖ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា គ្មានការលំបាកណាដែលអាចរារាំងជំហានរបស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ នេះគឺជាសំណេរលោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ។
លោក វ៉ាង វិនពីន បានបន្ថែមថា យើងរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា កសាងយ៉ាងសកម្មនូវសហគមន៍វាសនារួម គ្រប់រដូវកាលរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី៕
