សម្តេចធិបតី៖ ប្រាក់ឈ្នួលកម្មករ ២១០ដុល្លារ នឹងទទួលបាន ចាប់ពីខែមករានេះ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរជាមួយកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលនឹងចាប់ផ្ដើម ទទួលប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៦នេះតទៅ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៥ មានតែ២០៨ដុល្លារ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ចំនួន២០៨ដុល្លារ ក្រោយកិច្ចប្រជុំពិភាក្សាជាមួយ ភាគីពាក់ព័ន្ធអស់ជាច្រើនលើកច្រើនសារ ប៉ុន្តែបន្ទាប់ពីរាយការណ៍ទៅសម្តេចធិបតី នាយករដ្ឋមន្រ្តី សម្តេចក៏សម្រេចបន្ថែម២ដុល្លារទៀត ។ ដូច្នេះសរុបទាំងអស់២១០ដុល្លារ តែបើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ខ55ាស7សដ77ដ7៣េ7៣េ៕ែ ចដុល្លារ ដល់ ២៣៨ដុល្លារ ក្នុងមួយខែៗ ៕


