ព័ត៌មានជាតិ

មេដឹកនាំតៃវ៉ាន់ ត្រូវបានរិះគន់ចំពោះការញុះញង់ដែលប្រថុយនឹងសង្គ្រាម

តៃប៉ិ៖ មតិសាធារណៈនៅតៃវ៉ាន់ បានសម្តែងការព្រួយបារម្ភថា ការញុះញង់ជាបន្តបន្ទាប់ដោយមេដឹកនាំកោះនេះ លោក Lai Ching-te ដែលបានឃុបឃិតគ្នាម្តងហើយម្តងទៀតជាមួយកងកម្លាំងខាងក្រៅដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ខណៈពេលដែលមិនអើពើនឹងអារម្មណ៍សាធារណៈ កំពុងជំរុញឱ្យកោះតៃវ៉ាន់ឆ្ពោះទៅរកគែមម្ខាងនៃសង្គ្រាម។

បញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ក្រោមឈ្មោះកូដ “បេសកកម្មយុត្តិធម៌ ឆ្នាំ២០២៥” ចាប់ផ្តើមនៅថ្ងៃចន្ទ ដែលត្រូវបានគេមើលឃើញថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងរបស់លោក Lai Ching-te ក្នុងការស្វែងរក “ឯករាជ្យភាព” ដោយកម្លាំង និងការពឹងផ្អែកលើកងកម្លាំងខាងក្រៅ និងជាវិធានការទប់ទល់ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកស្រី Cheng Li-wun ប្រធានគណបក្សគួមីនតាងចិន បានចោទប្រកាន់លោក Lai Ching-te ថាបានបញ្ឆេះការស្អប់ខ្ពើម និងការភ័យខ្លាចចំពោះការចល័តនយោបាយ ដោយសារតែអសមត្ថភាពក្នុងការដោះស្រាយបញ្ហាពិតប្រាកដរបស់លោក។ «លោក Lai Ching-te បានបិទផ្លូវផ្ទាល់ខ្លួនរបស់លោក ហើយទទូចឱ្យទៅដល់ទីបញ្ចប់ ដោយអូសទាញមនុស្ស ២៣ លាននាក់នៅតៃវ៉ាន់ទៅជាមួយលោក»។

លោកស្រី បានរិះគន់លោក Lai Ching-te ចំពោះការមិនបង្ហាញចេតនាក្នុងការជំរុញសន្តិភាពឆ្លងកាត់ច្រកសមុទ្រតាមរយៈការញុះញង់ជាបន្តបន្ទាប់ និងការឆ្លងកាត់ខ្សែក្រហមរបស់លោក។ លោកស្រីបានលើកឡើងថា «គោលនយោបាយឆ្លងកាត់ច្រកសមុទ្រខុសរបស់លោក Lai Ching-te និងគណបក្សជឿនលឿនប្រជាធិបតេយ្យ គឺជាអ្វីដែលបានរុញច្រានតៃវ៉ាន់ទៅរកគ្រោះថ្នាក់»។

លោក ជី ហ៊ីង អ្នកបោះពុម្ពផ្សាយទស្សនាវដ្តី The Observer ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានឲ្យដឹងថា ការសម្រេចចិត្តរបស់ PLA ក្នុងការធ្វើសមយុទ្ធយោធានៅពេលនេះ បានកើតឡើងនៅពេលដែលលោក Lai Ching-te បានបង្កើនវោហាសាស្ត្ររបស់លោកលើការញុះញង់ និងបានសន្យាម្តងហើយម្តងទៀតអំពីភក្ដីភាពចំពោះកងកម្លាំងបរទេស។

ការអត្ថាធិប្បាយមួយដោយប្រព័ន្ធផ្សព្វផ្សាយឌីជីថល China Times ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានរិះគន់អាជ្ញាធរឡៃ ចំពោះការបង្កើនការអំពាវនាវឱ្យបង្កើនការចំណាយលើការការពារជាតិ ខណៈពេលដែលរឹតត្បិតការផ្លាស់ប្តូរឆ្លងកាត់ច្រកសមុទ្រ ធ្វើឱ្យការបែកបាក់នយោបាយកាន់តែស៊ីជម្រៅ និងភាពចលាចលក្នុងសង្គមនៅលើកោះនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top