ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង ៤៤លានដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីដ្ឋានអង្គរ
ភ្នំពេញ ៖ រយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០២៥ គ្រឹះស្ថានអង្គរ បានប្រមូលចំណូលបានចំនួន ៤៤ ៧១១ ៦៥៧ដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួន ៩៥៥ ១៣១នាក់នាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ មករា បានឱ្យដឹងថា ចំពោះភ្ញៀវទេសចរ គឺអាមេរិក ឈរនៅលេខរៀងទី១ បានមកទស្សនាច្រើនជាងគេ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់។
ដោយឡែក ថវិកាទទួលបាន ពីការលក់សំបុត្រនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៩លានដុល្លារផងដែរ ក្នុងរយៈពេល ១ឆ្នាំនេះ៕
