ជនជាប់ឃុំ ៥០នាក់ ត្រូវបានផ្ទេរពីមណ្ឌលអប់រំកែប្រែទី១ មកឃុំបន្តនៅពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីរំដោះភាពចង្អៀតណែន
កំពង់ឆ្នាំង ៖ ដោយបានការអនុញ្ញាតជាគោលការណ៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, កម្លាំងនាយកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកជញ្ជូនជនជាប់ឃុំចំនួន ៥០នាក់ ពីមណ្ឌលអប់រំកែប្រែទី១ មកឃុំបន្តនៅពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីរំដោះភាពចង្អៀតណែន។

ការដឹកជញ្ជូនជនជាប់ឃុំនេះ ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត់ ប្រធាននាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក វរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦៕




