ព័ត៌មានអន្តរជាតិ

លោក Trump និយាយថា លប់ចោលកិច្ចប្រជុំទាំងអស់ ជាមួយនឹងក្រុមមន្ត្រីរបស់អ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានលុបចោល កិច្ចប្រជុំទាំងអស់ ជាមួយមន្ត្រីអ៊ីរ៉ង់។

ការប្រកាសនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី បានប្រកាសថាប្រទេសណា ដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់នឹងបង់ពន្ធ២៥ភាគរយ លើអាជីវកម្មណាមួយដែលធ្វើឡើងជាមួយសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាអ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងការទូត នៅតែជាវិធីសាស្រ្តពេញចិត្តសម្រាប់ សហរដ្ឋអាមេរិកក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ទោះបីជារដ្ឋបាល Trump នឹងមិនបដិសេធជម្រើសយោធា ប្រសិនបើចាំបាច់ក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top