ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បណ្តោះអាសន្ន វេណេស៊ុយអេឡា ជួបជាមួយនឹងសហភាពអឺរ៉ុប និងមន្ត្រីទូត ជាច្រើនប្រទេស

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស វេណេស៊ុយអេឡា លោក Yvan Gil បាននិយាយថា ប្រធានាធិបតីស្តីទី របស់អេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានជួបកាលពីថ្ងៃចន្ទ ជាមួយសមាជិកនៃក្រុមការទូតមក ពីសហភាពអឺរ៉ុប ស្វីស និងចក្រភពអង់គ្លេស ។

ដោយពណ៌នាកិច្ចពិភាក្សានេះ ថា មានភាពស្មោះត្រង់ លោក Gil បាននិយាយថា អ្នកចូលរួមបានពិនិត្យមើល ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី ហើយបានយល់ព្រមលើសារៈសំខាន់ នៃការជំរុញទំនាក់ទំនង ប្រកបដោយផលិតភាព និងស្វែងរកការសន្ទនាកាន់តែស៊ីជម្រៅ ។

លោក Gil បាននិយាយថា សាររបស់លោកស្រី Rodriguez គឺច្បាស់លាស់ ដោយសង្កត់ធ្ងន់ថា ៖នៅក្នុងក្របខ័ណ្ឌ នៃការគោរព និងសមភាព នៃរដ្ឋ យើងមានឆន្ទៈក្នុងការជំរុញរបៀបវារៈថ្មីមួយ សម្រាប់សុខុមាលភាព របស់ប្រជាជន។

លោកក៏បាននិយាយទៀតដែរថា ភាគីវេណេស៊ុយអេឡាក៏បានប្រើឱកាសនេះដើម្បីវាយតម្លៃព្រឹត្តិការណ៍ថ្ងៃទី៣ខែមករា នៅពេលដែលប្រធានាធិបតី វេណេស៊ុយអេឡា Nicolas Maduro និងភរិយារបស់គាត់ត្រូវ បានសហរដ្ឋអាមេរិក ចាប់ឃុំឃាំងដោយបង្ខំនោះផងដេរ៕

ប្រែសម្រួល៖ស៊ុនលី

To Top