ព័ត៌មានជាតិ

បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ត្រូវបានធ្វើទំនើបកម្ម បំពាក់នូវបច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់បណ្ណ សម្គាល់យានជំនិះប្រភេទថ្មី ខណៈបណ្ណនេះ ត្រូវបានធ្វើទំនើបកម្ម បំពាក់នូវបច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ បង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ បានឱ្យដឹងថា យោងឧបសម្ព័ន្ធ នៃប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ចេញ នូវបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី ដែលបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្ម ដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើង ដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។

ក្រសួង បន្ដថា បណ្ណសម្គាល់យានជំនិះប្រភេទ ថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕

To Top