បំពេញការងារ ក្នុងរដ្ឋាភិបាល៤៤ឆ្នាំ និងនៅព្រឹទ្ធសភា ជិត៣ឆ្នាំ សម្តេចតេជោ ស្គាល់ស្ទើរគ្រប់រសជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ក្នុងរយៈពេលបំពេញការងារ ក្នុងរាជរដ្ឋាភិបាលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភា ជិត៣ឆ្នាំ សរុបជាង៤៧ឆ្នាំ ធ្វើឲ្យស្គាល់ស្ទើរគ្រប់រសជាតិ នៃបញ្ហារបស់ជាតិ និងប្រជាជន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែនបែបនេះ ដោយសារ ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់សម្តេច
(១៤មករា១៩៨៥.១៤មករា២០២៦)ដែលពេលនោះជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេ ក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំ ។

សម្តេចតេជោបន្តថា បន្ទាប់ពីកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស មករា នាឆ្នាំ១៩៧៩ ក្នុងវ័យ២៧ឆ្នាំ
និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នាខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ ។
សម្តេចសង្កត់ធ្ងន់ “រយៈពេលបំពេញការងារ ក្នុងរដ្ឋាភិបាល រយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំ សរុបជាង៤៧ឆ្នាំ ធ្វើឲ្យស្គាល់ស្ទើរគ្រប់រសជាតិ នៃបញ្ហារបស់ជាតិនិងប្រជាជន ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕








