Breaking News ដួលរលំដងស្ទូច សំណង់មួយទៀត នៅខេត្ត សាមុតសាខន ក្នុងប្រទេសថៃ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងជាច្រើននាក់របួស
បរទេស៖ យោងតាមសារព័ត៌មាន Khaosod English បានផ្សាយថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ដងស្ទូចសំណង់មួយបានដួលរលំនៅលើផ្លូវរាមាទី២ ក្នុងខេត្ត សាមុត សាខន នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស២នាក់ និងរបួសជាច្រើននាក់ទៀត នេះបើយោងតាមអាជ្ញាធរ។
យោងតាមរបាយការណ៍ដំបូងៗ ហេតុការណ៍នេះបានកើតឡើង នៅម៉ោងប្រហែល ០៩:១៥ នៅលើគន្លង ផ្លូវចេញនៃផ្លូវរាមាទី២ ។ សេវាសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ជាកន្លែងដែលមន្ត្រីបាន ចាប់ផ្តើមការពារតំបន់នោះ និងវាយតម្លៃការខូចខាត។ មូលហេតុនៃការដួលរលំដងស្ទួច គឺមិនទាន់ដឹងភ្លាមៗនោះទេ។
អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ទៀតបានរងរបួស។ ព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានស៊ើបអង្កេត ហើយមន្ត្រី បាននិយាយថា ព័ត៌មានថ្មីៗនឹងត្រូវបានផ្តល់ ជូននៅពេលដែល មានព័ត៌មានបន្ថែម៕
ប្រែសម្រួលៈ ណៃ តុលា
