សហរដ្ឋអាមេរិក បើកដំណើរការទីតាំងឈរជើងមីស៊ីល របស់ខ្លួននៅក្នុងប្រទេសកាតា ចំពេលកំពុងតានតឹង ខ្លាំងជាមួយនឹងអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាមេរិកបានដាក់ឲ្យមានដំណើរការប្រតិបត្តិការសម្របសម្រួលការពារដែនអាកាស និងមីស៊ីលថ្មីនៅមូលដ្ឋានទ័ពអាកាសសំខាន់ ក្នុងប្រទេសកាតា ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់ និងការសន្យារបស់ប្រធានាធិបតី Donald Trump ក្នុងការជួយបាតុករនៅសាធារណរដ្ឋអ៊ីស្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា កន្លែងនៅមូលដ្ឋានទ័ពអាកាស Al Udeid ដែលមានទាហានប្រហែល១ម៉ឺននាក់ នឹងមានបុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្ត នឹងស្វែងរក ការពង្រឹងការការពារដែនអាកាស និងមីស៊ីល រួមបញ្ចូលគ្នាថ្មីបន្ថែមទៀត ។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា ការសម្រេចចិត្តថ្មីនេះ ក៏មានបំណងរឹតបន្តឹង ការចែករំលែកព័ត៌មាន ការព្រមានអំពីការគំរាមកំហែង សមយុទ្ធ និងការឆ្លើយតបរួមគ្នា សម្រាប់ការការពារដែនអាកាស និងមីស៊ីលផងដែរ។
រ៉យទ័របានរាយការណ៍ ដោយដកស្រង់សម្តីអ្នកការទូតបីនាក់ ដែលមិនបញ្ចេញឈ្មោះថា បុគ្គលិកមួយចំនួនត្រូវបានណែនាំ ឱ្យចាកចេញពីមូលដ្ឋា ននៅល្ងាចថ្ងៃពុធ ដោយមិនដឹងមូលហេតុ ។
ទីភ្នាក់ងារនេះបានកត់ សម្គាល់ថា សហរដ្ឋអាមេរិក បានចាត់វិធានការដូចគ្នាមុនពេលការ វាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីរដូវក្តៅមុន ខណៈដែលមូលដ្ឋាន ទ័ពអាកាស Al Udeid ស្ថិតនៅក្រោមការវាយប្រហារ សងសឹកពីទីក្រុងតេហរ៉ង់នៅពេលនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
