ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ ប្រទេសរុស្សី បន្តបើកទ្វារ សម្រាប់ការទំនាក់ទំនងបន្ថែមទៀត ជាមួយនឹងប្រេសិតពិសេសលោក Trump

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថាទីក្រុងមូស្គូ បើកចំហរក្នុងការទំនាក់ទំនងបន្ថែមទៀត ជាមួយបេសកជនជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងលោក Jared Kushner ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Lavrov បានកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយលោក Witkoff ចំនួន៦ដងរួចមកហើយ។

លោក​បាន​បន្ថែម​ថា​៖​ ខ្ញុំ​ប្រាកដ​ថា ​ប្រសិនបើ​ពួកគេ​បង្ហាញ​ការ​ចាប់​អារម្មណ៍ ​​សម្រាប់​ការ​ប្រជុំ​ផ្សេង​ទៀត​ នោះ​ការ​ចាប់អារម្មណ៍​នេះ​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ការ​យោគយល់​គ្នាទៅវិញទៅមក​។

កាលពីថ្ងៃពុធផងដែរ ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលដកស្រង់ប្រភពអនាមិកបានអះអាងថា លោកWitkoff និង Kushner រំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី ប្រហែលជានៅចុងខែនេះ។

តាម​ការ​ចុះ​ផ្សាយ​នោះ ផែន​ការ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ។ វាបានបន្ថែមថា ប្រសិនបើកិច្ចចរចាកើតឡើងលោក Witkoff និង Kushner នឹងបង្ហាញផែនការព្រាងចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែនជូនលោកPutin៕

ប្រែសម្រួល៖ស៊ុនលី

To Top