សហរដ្ឋអាមេរិក ប្រកាសដាក់ឱ្យដំណើរការ ដំណាក់កាលទី ២ នៃផែនការ សន្តិភាពហ្គាហ្សា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ឱ្យដំណើរ ការដំណាក់កាលទីពីរ នៃផែនការ សន្តិភាពហ្គាហ្សា ដោយផ្លាស់ប្តូរការផ្តោត អារម្មណ៍ពីបទឈប់បាញ់ ទៅជាការរំសាយយោធា ការគ្រប់គ្រងបច្ចេកទេស និង ការកសាងឡើងវិញ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Steve Witkoff អ្នកតំណាងពិសេស ប្រធានាធិបតីអាមេរិក បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា “ថ្ងៃនេះ ក្នុងនាមប្រធានាធិបតី ត្រាំ យើងកំពុងប្រកាសដាក់ឱ្យដំណើរ ការដំណាក់កាលទីពីរ នៃផែនការ ២០ ចំណុចរបស់ប្រធានាធិបតី ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា ដោយផ្លាស់ប្តូរពីបទឈប់បាញ់ ទៅជាការរំសាយយោធា ការគ្រប់គ្រងបច្ចេកទេស និងការកសាងឡើងវិញ”។
លោកបានលើកឡើងថា “ដំណាក់កាលទីពីរបង្កើត រដ្ឋបាលប៉ាឡេស្ទីន បច្ចេកទេសអន្តរកាលនៅហ្គាហ្សា គឺគណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលហ្គាហ្សា (NCAG) ហើយចាប់ផ្តើមការរំសាយយោធា និងការកសាងឡើងវិញ ពេញលេញនៃហ្គាហ្សា ជាពិសេសការដកហូតអាវុធរបស់បុគ្គលិកដែលគ្មានការអនុញ្ញាតទាំងអស់”។
សេចក្តីប្រកាសនេះបានបញ្ជាក់ជាថ្មីថា ភាគីសហរដ្ឋអាមេរិករំពឹងថាក្រុមហាម៉ាស នឹងគោរពតាមកាតព្វកិច្ច របស់ខ្លួនយ៉ាងពេញ លេញ រួមទាំងការប្រគល់ចំណាប់ខ្មាំង ចុងក្រោយដែលបានស្លាប់ភ្លាមៗ។ អ្នកតំណាងរូបនេះ បានព្រមានថា ការខកខានមិនអនុវត្តតាម “នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ”។
យោងតាមលោក Witkoff ក្រុមហាម៉ាស់ បានប្រគល់ចំណាប់ខ្មាំង ដែលនៅរស់ទាំងអស់ និងសាកសពរបស់ចំណាប់ ខ្មាំងចំនួន 27 នាក់ក្នុងចំណោម ២៨ នាក់ ដែលបានស្លាប់ទៅឱ្យអ៊ីស្រាអែលវិញ បន្ទាប់ពីបទឈប់បាញ់ ដែលសម្របសម្រួល ដោយអេហ្ស៊ីប តួកគី និងកាតា ។ រដ្ឋបាលលោក ត្រាំ កាលពីខែកញ្ញា បានបង្ហាញផែនការ សន្តិភាពបីដំណាក់កាលចំនួន ២០ ចំណុច ដែលមានគោលបំណងបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស់ ដែលបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ ២០២៣៕
