លោក ត្រាំ បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្គាហ្សា ត្រូវបានបង្កើតឡើង ហើយសមាជិកនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា “ក្រុមប្រឹក្សាសន្តិភាព” សម្រាប់តំបន់ហ្គាហ្សាត្រូវបានបង្កើតឡើង ហើយបញ្ជីឈ្មោះសមាជិករបស់ខ្លួននឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសនេះនៅលើបណ្ដាញ Truth Social មួយថ្ងៃបន្ទាប់ពីបេសកជន ពិសេសរបស់លោក Steve Witkoff បានប្រកាសពីការចាប់ផ្តើម ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា ដែលផ្តោតលើការដកទ័ពចេញ ការគ្រប់គ្រងបច្ចេកវិទ្យា និងការកសាងឡើងវិញ នូវតំបន់ហ្គាហ្សា ដែលហែកហួរដោយជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា
