លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទ ចំនួន ១១ខ្សែ នៅក្នុងខេត្តកំពត និង ខេត្តតាកែវ
កំពត-តាកែវ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យគុណភាពផ្លូវជនបទចំនួន១១ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ។

ផ្លូវទាំង១១ខ្សែនោះ រួមមាន៖
ខ្សែទី១៖ ឈ្មោះផ្លូវ ដំបូកខ្ពស់-NR.31 ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ១៦,៥២គ.ម. ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិចាក់ជ្រុំ ឃុំដំពូកខ្ពស់ ទៅដល់ភូមិស្មោង ឃុំដានគោម ស្រុកអង្គជ័យ ខេត្តកំពត ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន៤៨៦៧គ្រួសារ ស្មើនឹង ១៩ ៦៤០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ៨០២គ្រួសារ ស្មើនឹង ១៩ ៩៥០នាក់ ។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៩៧,៤៥% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។
ខ្សែទី២៖ ឈ្មោះផ្លូវត្រពាំងរុន-ដំណាក់ត្រយឹង ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៥,២៧៦គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ទៅកាន់ភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០១៥គ្រួសារ ស្មើនឹង ៤ ៨៤៤នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥ ៩៤២គ្រួសារ ស្មើនឹង ២៤ ១៧៣នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាគរៈបរិស្ថាន (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ខ្សែទី៣៖ ឈ្មោះផ្លូវ គាថាវង្សក្រោម-ម្រោម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៩,៦៣គ.ម. ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ទៅដល់ភូមិដើមដូង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៣ ០២៧គ្រួសារ ស្មើនឹង ១៣ ៣៤៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៨៥០គ្រួសារ ស្មើនឹង ៣ ៥៤០នាក់។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩៩,៨៣% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។
ខ្សែទី៤៖ ឈ្មោះផ្លូវ ដើមដូង – ខ្នាច ជាផ្លូវក្រាលល្បាយក្រួស មានប្រវែងសរុប ២០,៥០គ.ម តភ្ជាប់ពីភូមិដើមដូង ឃុំដើមដូង ស្រុកអង្គរជ័យ ទៅដល់ភូមិខ្នាច ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ធ្វើការថែទាំ និងជួសជុលស្ពានបេឡេត៍ដែលស្ថិតនៅលើដងផ្លូវនេះ ដើម្បីបង្កភាពងាយស្រួលនិងផ្ដល់សុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឱ្យបញ្ចូលខ្សែផ្លូវនេះ ទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍ណាមួយ ដើម្បីលើកកម្រិតគុណភាពទៅជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានច្រើនរដូវកាល។
ខ្សែទី៥៖ ឈ្មោះផ្លូវ វត្តប្រាងសុវណ្ណ-វត្តចំប៉ី ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៨,៥៤គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៤០០គ្រួសារ ស្មើនឹង ១០ ៣៤២ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩១៤គ្រួសារ ស្មើនឹង ៨ ៥៥៩នាក់ ។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨០% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។
ខ្សែទី៦៖ ឈ្មោះផ្លូវ មឿងចារ្យ – អង្គរកា ជាផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១៣,៥៩គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិមឿងចារ្យ ឃុំពពេល ទៅដល់ភូមិអង្គរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៣៥ ៨៧៧នាក់។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF ។
ខ្សែទី៧៖ ឈ្មោះផ្លូវ NR.No.2-វត្តភ្ងាស ជាផ្លូវក្រាលកៅស៊ូពីរជាន់់ (DBST) និងក្រាលបេតុង សរុបប្រវែង ៩,៣០គ.ម. ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ទៅដល់ភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ២៨០ គ្រួសារ ស្មើនឹង ៥ ៣៦១ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៧៨៨ គ្រួសារ ស្មើនឹង ៧ ៩៣២ នាក់។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩២,៥៩% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។
ខ្សែទី៨៖ ឈ្មោះផ្លូវ ភូមិពោន-វត្តក្រពុំឈូក ជាផ្លូវក្រាលកៅស៊ូពីរជាន់់ (DBST) ប្រវែង ៦,៧៨គ.ម. និងក្រាលបេតុង ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជន្ទល់មេឃ ឃុំពេជសារ ទៅដល់ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៣៧៩ គ្រួសារ ស្មើនឹង ៥ ៩៩៨ និងអ្នកទទួលផលដោយប្រយោលចំនួន ៣ ១៧៣គ្រួសារ ស្មើនឹង ១៣ ០៦៣នាក់។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែមករា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៦៤,៩៣% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។
ខ្សែទី៩៖ ឈ្មោះផ្លូវ ដើមដូង-Road No.111 ជាផ្លូវក្រាលកៅស៊ូពីរជាន់់ (DBST) ប្រវែង១៥,៧៥គ.ម. និងក្រាលបេតុង ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិសំរោង ឃុំរមេញ ទៅដល់ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែក ខេត្តតាកែវ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ០៥១ គ្រួសារ ស្មើនឹង ៨ ៨៥០ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៦៩២ គ្រួសារ ស្មើនឹង ៧ ៦២៣ នាក់ ។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩៥,២៧% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។
ខ្សែទី១០៖ ឈ្មោះផ្លូវ ព្រៃសណ្ដែក-ត្នោតជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៨,៣៧គ.ម ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅដល់ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៦៨៤គ្រួសារ ស្មើនឹង ៤ ៤២០ នាក់ និងដោយប្រយោលចំនួន ៥ ៩៤៥គ្រួសារ ស្មើនឹង ២៨ ៦៨៨នាក់។ ផ្លូវនេះ បានបញ្ចប់ការស្ថាបនាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ។
ខ្សែទី១១៖ ឈ្មោះផ្លូវ NR.2-ព្រៃផ្អាវ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៣គ.ម ទទឹង ៦ ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិថ្មី ឃុំរកាក្រៅ ក្រុងដូនកែវ ទៅដល់ភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៩៣ គ្រួសារ ស្មើនឹង ២ ៣៣៨ នាក់ និងដោយប្រយោលចំនួន ២ ៣៤៩ គ្រួសារ ស្មើនឹង ៨ ៧៥៥ នាក់ ។ ផ្លូវនេះ បានបញ្ចប់ការស្ថាបនាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ។
ខ្សែផ្លូវខាងលើត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពី រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិនិយោគអឺរ៉ុបនិងហិរញ្ញប្បទានពីមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប(EU-AIF)។
សូមជម្រាបជូនផងដែរថា ក្នុងឱកាសពិនិត្យគុណភាពផ្លូវនោះ លោករដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់ក្រុមហ៊ុន ទទួលការសាងសង់ធ្វើការកែលម្អ នៅចំណុចខុសលក្ខណៈបច្ចេកទេស និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគម្រោងប្លង់បច្ចេកទេសលម្អិត ផ្លូវជនបទ ដែលបានដាក់ឱ្យប្រើប្រាស់៕






