ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា អំពាវនាវឱ្យមានកំណែទម្រង់ឧស្សាហកម្មប្រេង ដើម្បីទាក់ទាញការវិនិយោគពីបរទេស
ការ៉ាកាស៖ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បានអំពាវនាវឱ្យសភាអនុម័តផែនការកែទម្រង់ឧស្សាហកម្មប្រេង ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកស្រីទៅកាន់សភានីតិបញ្ញត្តិក្នុងនាមស្ថាប័នរដ្ឋបាល លោកស្រី Rodriguez បានឧ្យដឹងថា កំណែទម្រង់ពាក់ព័ន្ធនឹងជួយកែលម្អបរិយាកាសប្រតិបត្តិការនៃឧស្សាហកម្មប្រេង និងបង្កើនសមត្ថភាពរបស់ខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការពីខាងក្រៅ។
យោងតាមប្រធានាធិបតីស្តីទីរូបនេះ ការផលិតប្រេងរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបានឈានដល់ ១.២លានបារ៉ែលក្នុងខែធ្នូ ឆ្នាំមុន។
ប្រាក់ចំណូលពីការនាំចេញប្រេងនឹងត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីគាំទ្រដល់ការកសាងប្រព័ន្ធសុខភាពសាធារណៈ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រីបានបន្ដថា ប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្នកំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយ ហើយរដ្ឋាភិបាលនឹងស្វែងយល់ពីវិធីសាស្រ្តជាក់ស្តែង និងចម្រុះជាងមុននៃការប្តូរប្រាក់បរទេស៕
