ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ព កំពុងសម្រាកព្យាបាល នៅខេត្តសៀមរាប

សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជេីញចុះសួរសុខទុក្ខ វីរៈកងទ័ព ដែលកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងឱកាសនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយក អំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដី ដ៏អង់អាចក្លាហាន ដែលដោយសារផ្សែងពុលនឹងរងគ្រោះ នៅក្នុងសមរភូមិមុខ ដែលកំពុងសម្រាកព្យាបាលផងដែរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល/រូបពី អភិបាលខេត្តសៀមរាប

To Top