ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ជាមួយរដ្ឋបាលទេសចរណ៍កាណាដា

ថ្ងៃទី១៥ ខែមករា ក្នុងឱកាសដែលលោក Carney នាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោកស្រី Jennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិនបានចុះហត្ថលេខាលើ «លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលទេសចរណ៍កាណាដា» នៅក្រុងប៉េកាំង។

នាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។
រដ្ឋបាលទេសចរណ៍កាណាដាគឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើងដើម្បីជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍវិស័យទេសចរណ៍របស់កាណាដា ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដាបានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងជាលក្ខណៈយន្តការដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំងដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕

To Top