ប្រធានាធិបតីរុស្ស៊ី ពិភាក្សាគ្នា តាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តី អ៊ីស្រាអែល អំពីបញ្ហាអ៊ីរ៉ង់
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ។
យោងតាមសារព័ត៌មាន ALARABIYA បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ថា វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានផ្តល់ជំនួយដល់លោក ណេតាន់យ៉ាហ៊ូ ពីរុស្ស៊ីក្នុងការសម្របសម្រួល ទាក់ទងនឹងអ៊ីរ៉ង់ ហើយបានប្រាប់មេដឹកនាំ អ៊ីស្រាអែលថា លោក «គាំទ្រការពង្រឹងកិច្ចខិតខំប្រឹង ប្រែងផ្នែកនយោបាយ និងការទូត ដើម្បីធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិកនេះដែរ បណ្តាប្រទេសនៅឈូងសមុទ្រ អារ៉ាប់គឺបានតាមដានដោយក្តីបារម្ភ ខណៈដែលប្រទេសជិតខាងអ៊ីរ៉ង់ ត្រូវបានហ៊ុមព័ទ្ធដោយការតវ៉ាទូទាំងប្រទេស ក្នុងនោះ អារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថា បាននិងកំពុងជំរុញរដ្ឋបាលសហរដ្ឋអាមេរិកឱ្យចៀសវាងការវាយប្រហារលើអ៊ីរ៉ង់ ខណៈដែលប្រទេសកាតា និងប្រទេសអូម៉ង់ បានផ្តោតលើការផ្សព្វផ្សាយ ការទូតរវាងមន្ត្រីអ៊ីរ៉ង់ និងអាមេរិក។
អ្នកសង្កេតការណ៍បាននិយាយថា ប្រទេសទាំងបីបានផ្លាស់ប្តូរ ទៅជាការទូតកម្រិតខ្ពស់ដើម្បីបន្ថយភាពតានតឹង បន្ទាប់ពីរបាយការណ៍នៅថ្ងៃពុធបានបង្ហាញថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានបែកបាក់ ដែលបង្កើនការភ័យខ្លាចថា ការវាយប្រហារមួយនឹងកើតឡើង ។
ប្រែសម្រួលៈ ណៃ តុលា
