ការប្រឈមមុខដាក់គ្នានៅកោះ Greenland បង្ហាញពីភាពលំបាក នៃស្វ័យភាពជា យុទ្ធសាស្ត្ររបស់អឺរ៉ុប
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានឧ្យដឹងបន្ទាប់ពីកិច្ចពិភាក្សា ជាមួយអនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ថា ប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក មាន «ការខ្វែងគំនិតគ្នាជាមូលដ្ឋាន» លើអនាគតនៃកោះ Greenland។
នៅថ្ងៃដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកត្រូវការកោះ Greenland ខណៈដែលប្រទេសអឺរ៉ុបជាច្រើនបានប្រកាសថា ពួកគេនឹងបញ្ជូនបុគ្គលិកយោធាទៅកាន់កោះនេះ សម្រាប់បេសកកម្មបណ្តុះបណ្តាល។
ជម្លោះ Greenland បានបង្ហាញពីសំណួរ មិនស្រួលមួយ ដែលអឺរ៉ុបមិនអាចជៀសវាងបានទៀតទេ៖ តើអឺរ៉ុបនឹងអាចការពារទឹកដី របស់ខ្លួនដូចជាកោះ Greenland ដែរឬទេ? តើបញ្ហាប្រឈមជាក់ស្តែងអ្វីខ្លះ ដែលអឺរ៉ុបប្រឈមមុខនៅលើផ្លូវឆ្ពោះ ទៅរកស្វ័យភាពជាយុទ្ធសាស្ត្រ?
អ្នកសង្កេតការណ៍អឺរ៉ុបព្រមានថា ក្នុងចំណោមទំនាក់ទំនង អន្តរអាត្លង់ទិកដែលកំពុងផ្លាស់ប្តូរ អឺរ៉ុបអាចនៅតែជាប់គាំង ក្នុងជំហរឆ្គងមួយ ដែលមិនទុកចិត្តសហរដ្ឋអាមេរិក ឬសម្រេចបានស្វ័យភាពជាយុទ្ធសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា
