អាមេរិក ដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១៣ និងបុគ្គលចំនួន ១១ នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ យោងតាមសេចក្តីថ្លែងការណ៍ មួយពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១៣ និងបុគ្គលចំនួន ១១ នាក់បន្ថែមទៀត ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
បញ្ជីឈ្មោះជនជាតិដែលត្រូវបានកំណត់ជាពិសេស (SDN) ដែលបានធ្វើបច្ចុប្បន្នភាពបានបង្ហាញថា បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មគឺ ជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ រួមទាំងអ្នកដែលមានទំនាក់ទំនង ជាមួយកងកម្លាំងអនុវត្តច្បាប់របស់អ៊ីរ៉ង់ ឬកងឆ្មាំបដិវត្តន៍អ៊ីស្លាម និងយ៉ាងហោចណាស់បីនាក់ ដែលមានទំនាក់ទំនងជាមួយវិស័យថាមពល។
អង្គភាពដែលត្រូវបានកំណត់គោលដៅ រួមមានពន្ធនាគារមួយនៅក្នុងខេត្ត Alborz របស់អ៊ីរ៉ង់ និងក្រុមហ៊ុនចំនួន ៨ ដែលមានមូលដ្ឋាននៅអារ៉ាប់រួម។
យោងតាមការជូនដំណឹងរបស់ OFAC ទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពដែលដាក់ក្នុងបញ្ជី SDN ត្រូវបានរារាំង ហើយជាទូទៅបុគ្គលអាមេរិក ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយពួកគេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា រដ្ឋបាលរបស់លោកត្រូវបានជូនដំណឹងថា ការសម្លាប់នេះបានបញ្ឈប់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយនឹង «តាមដាន និងមើលថាតើដំណើរការនេះជាអ្វី»៕
ប្រែសម្រួល ឈូក បូរ៉ា
