ព័ត៌មានអន្តរជាតិ

ប៉ូឡញូសុខចិត្តបោះបង់ចោលសន្ធិសញ្ញា និងចាប់ផ្តើមធ្វើការផលិតមីនឡើងវិញ

បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសប៉ូឡូញនឹងធ្វើការដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអន្តរជាតិដែលហាមប្រាមគ្រាប់មីនប្រឆាំងមនុស្សនៅខែក្រោយ។

ប្រភពចេញពីមន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបានប្រកាសដោយគូសបញ្ជាក់អំពីផែនការផលិតអាវុធធុនធំ និងរៀបចំសម្រាប់ការដាក់ពង្រាយតាមព្រំដែនជាមួយតំបន់ Kaliningrad របស់រុស្ស៊ី។

អនុរដ្ឋមន្ត្រីការពារជាតិលោក Cezary Tomczyk បាននិយាយតាមវិទ្យុ Zet ថា៖ប៉ូឡូញកំពុងដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ានៅថ្ងៃទី២០ខែកុម្ភៈ ហើយជាលទ្ធផល នឹងអាចកាន់កាប់ និងផលិតមីនប្រឆាំងមនុស្ស។

លោកបានសង្កត់ធ្ងន់ថា ផែនការការពារព្រំដែន ‘East Shield’ របស់ប្រទេសប៉ូឡូញ រួមមានការរៀបចំទីតាំងសម្រាប់ការជីកយករ៉ែ ហើយទីក្រុង Warsaw នឹងអាចដាក់គ្រាប់មីន នៅតាមព្រំដែនណាមួយក្នុងរយៈពេល៤៨ម៉ោង ក្នុងករណីមានការគំរាមកំហែងពិតប្រាកដនៃសង្រ្គាមណាមួយ។

គួរឲ្យដឹងដែរថាលោក Tomczyk ក៏បានរៀបរាប់លម្អិតអំពីការបង្កើនឧស្សាហកម្មយោធាដ៏សំខាន់ផងដែរ ដោយប្រកាសថារោងចក្រ BELMA ដែលគ្រប់គ្រងដោយរដ្ឋនៅ Bydgoszcz នឹងបង្កើនការផលិតមីនប្រឆាំងរថក្រោះឲ្យបានច្រើនជាងមុនដល់ទៅ២៥ដង៕

ប្រែសម្រួល៖ ស៊ុនលី

To Top