ព័ត៌មានអន្តរជាតិ

‎មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ហៅប្រធានាធិបតីអាមេរិកថាជា ឧក្រិដ្ឋជន‎


‎បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា តួអង្គដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់មនុស្ស «រាប់ពាន់នាក់» ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេស។

‎យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Khamenei បាននិយាយនៅថ្ងៃសៅរ៍ថា «អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សរាប់ពាន់នាក់» ក្នុងអំឡុងពេលនៃការតវ៉ា។

‎លោកបានចោទប្រកាន់ប្រទេសទាំងពីរថាមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងអំពើហិង្សា ដោយពណ៌នាអំពីប្រធានាធិបតីអាមេរិក លោក Donald Trump ថាជា «ឧក្រិដ្ឋជន»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោកថា «ការបះបោរប្រឆាំងអ៊ីរ៉ង់ចុងក្រោយបង្អស់គឺខុសគ្នាត្រង់ថា ប្រធានាធិបតីអាមេរិកផ្ទាល់បានចូលរួម»។

‎អាជ្ញាធរអ៊ីរ៉ង់បានចង្អុលកាន់តែខ្លាំងឡើងទៅកាន់មហាអំណាចបរទេសចំពោះភាពចលាចលនេះ ដោយចោទប្រកាន់គូប្រជែងភូមិសាស្ត្រនយោបាយយូរអង្វែង – ភាគច្រើនជាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក – ថាបានញុះញង់អស្ថិរភាព និងដឹកនាំប្រតិបត្តិការនៅលើដី។

ប្រែសម្រួល: ណៃ តុលា

To Top