ព័ត៌មានអន្តរជាតិ

ស្ថានកុងស៊ុលចិន ប្រចាំទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ប្រាប់ឲ្យជនជាតិចិន ត្រូវប្រុងប្រយ័ត្ន និង ដាក់ឯកសារអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាព តាមខ្លួនគ្រប់ពេលវេលា

បរទេស៖ ស្ថានកុងស៊ុលចិន ប្រចាំទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យជនជាតិចិន នៅក្នុងរដ្ឋមីនីសូតា របស់សហរដ្ឋអាមេរិក បង្កើនការយល់ដឹងអំពីសុវត្ថិភាព និងចាត់វិធានការបង្ការ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីជូនដំណឹងនេះបាននិយាយថា “ប្រតិបត្តិការអនុវត្តច្បាប់ កំពុងត្រូវបានអនុវត្តនៅក្នុង តំបន់ជាច្រើននៃរដ្ឋមីនីសូតា” ដោយរំលឹកដល់ជនជាតិចិនឱ្យ “តាមដានយ៉ាងដិត ដល់នូវការប្រកាសផ្លូវការ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កាន់ឯកសារអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពគ្រប់ពេលវេលា រក្សាការប្រុងប្រយ័ត្ន បង្កើនការយល់ដឹងអំពីសុវត្ថិភាពផ្ទាល់ខ្លួន នៅឱ្យឆ្ងាយពីការជួបជុំ តំបន់មានមនុស្សច្រើន ឬសង្កាត់ដែលមានសន្តិសុខសាធារណៈមិនល្អ និងជៀសវាងការធ្វើដំណើរនៅពេលយប់ ឬតែម្នាក់ឯង”។

សូមជម្រាបថា នៅថ្ងៃទី ៧ ខែមករា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក បានបាញ់សម្លាប់ស្ត្រីអាមេរិកអាយុ ៣៧ ឆ្នាំម្នាក់ឈ្មោះ Renee Nicole Good ក្នុងអំឡុងពេលប្រតិបត្តិការមួយដែលកំណត់គោលដៅលើជនអន្តោប្រវេសន៍គ្មានឯកសារនៅទីក្រុង មីនីសូតា ដែលជាទីក្រុងធំបំផុតនៅរដ្ឋមីនីសូតា។ ការបាញ់ប្រហារដ៏សាហាវនេះបានបង្កើនភាពតានតឹងនៅក្នុងទីក្រុង និងនាំឱ្យមានការតវ៉ាយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។

ខណៈពេលដែលការតវ៉ានៅតែបន្តនៅទីក្រុង មីនីសូតា នៅថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា អាជ្ញាធរមូលដ្ឋានបាន “បាត់បង់ការគ្រប់គ្រងទាំងស្រុង” ដោយបង្ហាញថា គាត់អាច “ត្រូវបង្ខំឱ្យធ្វើសកម្មភាព”៕
ប្រែប្រួលៈ ណៃ តុលា

To Top